ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃសាធារណៈប្រជាមានិតចិន នៅក្នុងខេត្តសៀមរាប

mosvy
17 ខែ​ធ្នូ 2023

សៀមរាប៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃសាធារណៈប្រជាមានិតចិនដឹកនាំដោយលោក Ma Fangling ប្រធានផ្នែកវិស្វករនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន នៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប។

ការចុះទស្សនកិច្ចនេះគឺឆ្លើយតបទៅនឹងការស្នើសុំរបស់មូលនិធិជនពិការ មកភាគីចិន ដើម្បីសិក្សាពីគម្រោងជួយអភិវឌ្ឍនូវឧបករណ៍អវៈយៈសិប្បនិម្មិត រណប និងគ្រឿងជំនួយរាងកាយនានា ដើម្បីឲ្យជនមានពិការភាពទទួលបានសេវាប្រកបដោយគុណភាពនិងកាន់តែទំនើបកម្ម៕

ព័ត៌មានជាប់ទាក់ទង