ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះ ១ខ្នងជូនជនមានពិការភាពនៅខេត្តមណ្ឌលគិរី

mosvy
29 ខែ​ធ្នូ 2023

មណ្ឌលគិរី៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ផ្ទះមូលនិធិជនពិការ ១ខ្នង មានទំហំ ៤គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពមានឈ្មោះ ប៊ុន សុខញឹម ភេទស្រី អាយុ ៣៥ឆ្នាំ ជាជនមានពិការភាពជើងស្តាំពីកំណើត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ ចំនួន ៦នាក់ រស់នៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ពិធីនេះមានការចូលរួមជាអធិបតីពីលោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកប្រធានមន្ទីរស.អ.យ.ខេត្ត ក្រុមប្រឹក្សាឃុំស្រែខ្ទុម លោកមេភូមិអូរអាម តំណាងស.ស.យ.ក.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងកម្មវិធីនេះ លោក ហ៊ុត ពន្លឺ បានបញ្ជាក់ថា ផ្ទះ ១ខ្នងនេះប្រើប្រាស់ថវិកាអស់ ២០ ០០០ ០០០រៀល ដែលថវិកាសាងសង់មួយផ្នែកទទួលបានពីហិបប្រាក់វិភាគទានសប្បុរសធម៌ម.ជ.ព. ដែលដាក់តាមទីសាធារណៈនានា និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួសមុខឱ្យឯកឧត្តមនាយកម.ជ.ព. លោកបានផ្តាំផ្ញើរដល់គ្រួសារជនមានពិការភាពម្ចាស់ផ្ទះ សូមចូលរស់នៅក្នុងគេហដ្ឋាននេះឱ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាពដើម្បីជៀសផុតពីជំងឺផ្សេងៗ។

ក្នុងពិធីនេះដែរ ម.ជ.ព. ក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន អង្ករ ២៥គ.ក មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខកំប៉ុង ២យួរ អំបិល ២កញ្ចប់ និងថវិកា ១០ម៉ឺនរៀល ជូនគ្រួសារម្ចាស់ផ្ទះដើម្បីសម្រួលដល់ជីវភាព៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026