ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួង ស.អ.យ និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហេង លាងង៉ោ ត្រូវជាមាតាបង្កើតរបស់ឯកឧត្ដម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួង ស.អ.យ. ដែលបានទទួលអនិច្ចកម្ម ដោយជរាពាធ

mosvy
13 ខែ​មករា 2024

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួង ស.អ.យ និងថ្នាក់ដឹកនាំក្រសួង ស.អ.យ. បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហេង លាងង៉ោ ត្រូវជាមាតាបង្កើតរបស់ឯកឧត្ដម ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួង ស.អ.យ. ដែលបានទទួលអនិច្ចកម្ម ដោយជរាពាធ នៅវេលាម៉ោង ៦:៣៧នាទីល្ងាច ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩១ឆ្នាំ ស្ថិតនៅគេហដ្ឋានក្នុងបុរីវិមានភ្នំពេញ។

ស្ថិតក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ ឯកឧត្ដម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធឧបាសិកា ហេង លាងង៉ោ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធឧបាសិកា សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

១៣ មករា ២០២៤

ព័ត៌មានជាប់ទាក់ទង