ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីចែករបបគោលនយោបាយជូន ជនពិការក្រីក្រ និងកិច្ចប្រជុំតម្រង់ទិសលើការងារអត្តសញ្ញាណកម្មពិការភាព និងបណ្ដុះ បណ្ដាល ជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់ជន មានពិការភាព នៅខេត្ត មណ្ឌលគីរី

mosvy
18 ខែ​មករា 2024

ខេត្ត មណ្ឌលគិរី៖ នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារជំនាញនាយកដ្ឋានសុខុមាលភាពជនពិការ ចុះខេត្តមណ្ឌលគីរី ដេីម្បីចូលរួមកម្មវិធីដូចខាងក្រោម÷
១- ជាអធិបតីក្នុងពិធីចែករបបគោលនយោបាយ ជូន ជនពិការ នៅតាមសហគមន៍ក្នុងខេត្ត មណ្ឌលគីរី សម្រាប់ ឆ្នាំ ២០២៣ ដោយមានការចូលរួមពីលោក នួន សារ៉ន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកជំទាវ ខៀវ ប៊ុនលីន ប្រធាន គ.ក.ស.ក. ខេត្ត ប្រធានមន្ទីរ ស.អ.យ. ខេត្តមណ្ឌលគិរី លោក លោកស្រី ប្រធាន អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងបងប្អូន ជនមានពិការ ភាពសរុប ចំនួន ១៧៧នាក់
២-ដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារអត្តសញ្ញាណកម្ម គ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក និងជនបង្គោលសង្កាត់ ឃុំ ដើម្បីជំរុញការងារកំណត់អត្តសញ្ញាណកម្មពិការភាព និង ការអនុវត្តកម្មវិធី បណ្ដុះ បណ្ដាល ជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស (TVET) សម្រាប់ជន មានពិការភាពនៅខេត្តមណ្ឌលគិរី។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026