ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ជំនួបពិភាក្សាការងាររវាងអគ្គនាយកដ្ឋានស្តារសម្បទា ជាមួយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា

mosvy
30 ខែ​មករា 2024

ទីស្តីការក្រសួង៖ រសៀល​នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញដឹកនាំនាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន ជួបពិភាក្សាការងារជាមួយក្រុមការងារសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំដោយ ឯកឧត្តម យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ជំនួបពិភាក្សាផ្តើតសំខាន់ទៅលើការងារស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍ រិះរកដំណោះស្រាយកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យនៅកម្ពុជា ដើម្បីចូលរួមអនុវត្តឱ្យបានសម្រេចជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពនានា ក៏ដូចជារួមគ្នាទទួលខុសត្រូវ និងពង្រឹងភាពជាម្ចាស់ការក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនសំដៅរួមចំណែកការងារអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវានៃការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងឆ្លើយតបទៅនឹងសំណើ សំណូមពរ​ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នីមួយៗប្រកបដោយប្រសិទ្ធភាព​ តម្លាភាព និងគណនេយ្យភាព។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026