ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល និងរបាយការណ៍សម្រេចចុងក្រោយ ដើម្បីត្រៀមចូលរួមសម័យប្រជុំលើកទី៥៥ របស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច។

mosvy
7 ខែ​កុម្ភៈ 2024

ទីស្តីការក្រសួង៖ នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល និងរបាយការណ៍សម្រេចចុងក្រោយ ដើម្បីត្រៀមចូលរួមសម័យប្រជុំលើកទី៥៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តំណាងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម តំណាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងមូលនិធិជាតិជំនួយសង្គម តំណាងមូលនិធិជនពិការ តំណាងអគ្គនាយកគោលនយោបាយសង្គមកិច្ច តំណាងអគ្គនាយកសេវាសង្គមកិច្ច តំណាងអគ្គនាយកស្តារសម្បទា អគ្គនាយករង ប្រធានផ្នែកសិទ្ធិជនពិការ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ តំណាងនាយកដ្ឋានគាំពារជនរងគ្រោះ និងមន្ត្រីជំនាញបច្ចេកទេស។របាយការណ៍ធាតុចូលសម្រេចចុងក្រោយនេះ និងផ្តល់ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យស្ថានបេសកកម្មកម្ពុជា នៅទីក្រុងហ្សឺណែវ មានលទ្ធភាពសម្រាប់ ប្រើប្រាស់ក្នុងកិច្ចពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងលើកកិត្តិយសរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រឹងប្រែងការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក៏ដូចជាការត្រៀមការឆ្លើយតបនឹងការចោទប្រកាន់មកលើកម្ពុជាជាយថាហេតុ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026