ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋលេខា ធូ ស៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ កែសម្រួលលើសេចក្តីព្រាង សេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទា

mosvy
8 ខែ​កុម្ភៈ 2024

ទីស្តីការក្រសួង ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ កែសម្រួលលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទាដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ លោក ពួក សីហា អគ្គនាយករង លោក ឡឹប ឌីម៉ង អគ្គនាយករង លោក ឃ្លាំង ទី អគ្គនាយករង លោក ចៅ ឆេង អធិការ លោក គង់ ស្រ៊ិន ប្រធាននាយកដ្ឋាន លោក ភា វណ្ណៈ ប្រធានមណ្ឌល និងមន្រ្តីជំនាញ។

សេចក្តីណែនាំនេះរៀបចំឡើង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការងារស្ដារនីតិសម្បទា អប់រំកែប្រែ និងវាយតម្លៃអនីតិជនជាទណ្ឌិតឱ្យបានត្រឹមត្រូវក្នុងរយៈពេលអនុវត្តទោសនៅមណ្ឌលយុវនីតិសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026