ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិនិត្យកែសម្រួលលើសេចក្តីព្រាង សេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទា

mosvy
15 ខែ​កុម្ភៈ 2024

ទីស្តីការក្រសួង៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យកែសម្រួលលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់អនីតិជនជាទណ្ឌិតក្នុងមណ្ឌលយុវនីតិសម្បទាដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំ សារឿន អនុរដ្ឋលេខាធិការ លោក ពួក សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច​ លោក ឡឹប ឌីម៉ង អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ លោក ឃ្លាំង ទី អគ្គនាយករង​នៃអគ្គនាយកដ្ឋានស្ដារសម្បទា លោក ចៅ ឆេង អធិការ នៃអគ្គាធិការដ្ឋាន​ លោក គង់ ស្រ៊ិន ប្រធាននាយកដ្ឋាន លោក ភា វណ្ណៈ ប្រធានមណ្ឌល និងមន្រ្តីជំនាញ។

សេចក្តីណែនាំនេះរៀបចំឡើង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការងារស្ដារនីតិសម្បទា អប់រំកែប្រែ និងវាយតម្លៃអនីតិជនជាទណ្ឌិតឱ្យបានត្រឹមត្រូវក្នុងរយៈពេលអនុវត្តទោសនៅមណ្ឌលយុវនីតិសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026