ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ចនៃក្រសួងស.អ.យ បានដឹកនាំកិច្ចប្រជុំដើម្បីចុះប្រមូលព័ត៌មានរបស់កុមាររងគ្រោះដោយអំពើជួញដូរ ចំនួន១០នាក់​ ដែលបានបញ្ជូនមកពីប្រទេសថៃ

mosvy
23 ខែ​កុម្ភៈ 2024

ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

ឯកឧត្ដម ឌីន បូរី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គកិច្ច នៃក្រសួងសង្គមកិច្ច  អតីតយុទ្ធជន និងយុវនីតិសម្បទា​ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្ដបន្ទាយមានជ័យ គ.ក.ស.ក​ ខេត្ត​ មន្ទីរ​ ស.អ.យ​ ខេត្ត​ រដ្ឋបាលក្រុង​ ស្រុកពាក់ព័ន្ធ​ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីចុះប្រមូលព័ត៌មានរបស់​កុមាររងគ្រោះ​​ ដែលបានបញ្ជូនមកពីក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស របស់ប្រទេសថៃ។

កិច្ចប្រជុំនេះ មានគោលបំណងស្វែងរកដំណោះស្រាយ និងការគាំទ្រដើម្បីផ្តល់សេវាដែលជាតម្រូវការចាំបាច់នានា ពិសេស ការគិតគូអំពីឧត្តមប្រយោជន៍កុមារជាចម្បង។

ក្រោយបញ្ចប់កិច្ចប្រជុំ​ ឯកឧត្តមអគ្គនាយកសេវាសង្គមកិច្ច​ និងក្រុមការងារបានចុះសួរសុខទុក្ខកុមារងគ្រោះ​ និងបានកញ្ចប់ឃីដ​ ជូនដល់កុមាររងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026