ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ និងកិច្ចប្រជុំ 13¬th CLV-DTA-JCC and Related Meetings នៅខេត្តអាតាភឺ ប្រទេសឡាវ

mosvy
28 ខែ​កុម្ភៈ 2024

ខេត្តអាតាភឺ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ និងកិច្ចប្រជុំ 13¬th CLV-DTA-JCC and Related Meetings ចាប់ផ្តើមនៅថ្ងៃទី២៦ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាភឺ ប្រទេសឡាវ ។

ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសមាជិកនៃអនុគណៈកម្មាធិការសន្តិសុខ និង ការបរទេស ដោយមានការអញ្ជើញចូលរួមពីប្រតិភូប្រទេស កម្ពុជា-ឡាវ-វៀតណាម និង អមដំណើរដោយក្រសួងស្ថាប័នពាក់ពន្ធ័ផងដែល ។

កិច្ចប្រជុំនេះមានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានភាពអំណោយផល ភាពច្បាស់លាស់ផ្នែកស្ថាប័ន វប្បធម៌ ទេសចរណ៍ និងការយោគយល់គ្នារវាងប្រជាជនក្នុងប្រទេសទាំងបី សំដៅពង្រឹង និងធ្វើទំនើបកម្មការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពល និងការទំនាក់ទំនងជាបន្តបន្ទាប់ ជំរុញឲ្យមានសាមញ្ញភាព នៅក្នុងដំណើរការ និងនីតិវិធីដើម្បីសម្រួលចរាចរណ៍ទំនិញ និងមនុស្សឆ្លងកាត់ព្រំដែនឲ្យកាន់តែងាយស្រួល ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗ និងលើកកម្ពស់ការដោះដូរ និងការយោគយល់រវាងប្រជាជននៃប្រទេសទាំងបី ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026