ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

រតនគិរីជាទីសុខុម រួមប្រមូលផ្ដុំចម្រុះជនជាតិ ត្រូវបានគិតគូរមិនទុកឱ្យឃ្លាត ពិសេសទៅទៀតជនមានពិការភាព

mosvy
12 ខែ​មីនា 2024

ខេត្តរតនគិរី ៖ ថ្ងៃអង្គារ-ពុធ ៣-៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយ រដ្ឋបាលខេត្តរតនគិរី និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី បានរៀបកិច្ចប្រជុំរវាងតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវ ញាន ទិត្យចិន្ដា អភិបាលរង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរី និងលោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរ អង្គភាព ក្រុង ស្រុក ដែលជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរីចំនួន ៤២នាក់ ដែលមានស្ត្រី ១៥នាក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងការអនុវត្តបទដ្ឋានបច្ចេកទេស «ផាសុកវត្ថុ» នៅតាមទីសាធារណៈក្នុងខេត្តរតនគិរី ដែលមានសកម្មភាពនិងសម្រេចលទ្ធផលដូចខាងក្រោម៖

១.បង្ហាញអំពីលទ្ធផលសម្រេចបានរបស់ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តរតនគិរី
២.បានផ្សព្វផ្សាយបន្ថែមអំពីលិខិតបទដ្ឋានគតិយុត្តនានា ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព
៣.រំលឹកអំពីតួនាទីភាកិច្ចនិងការចូលរួមរបស់មន្ទីរ អង្គភាព ក្រុង ស្រុក ក្នុងការគាំទ្រនិងលើកកម្ពស់សិទ្ធិជនមានពិការភាពតាមការងារជំនាញរៀងៗខ្លួន
៤.ចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស “ផាសុកវត្ថុ” នៅតាមទីសាធារណៈ ដូចជាផ្លូវជនមានពិការភាព ចំណត និងបន្ទប់ទឹកសាធារណៈខេត្តរតនគិរី
៥.សិក្សាអំពីបញ្ហាប្រឈមនានា និងរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ និងទិសដៅយូរអង្វែងក្នុងការរៀបចំផាសុកវត្ថុនៅតាមទីសាធារណៈក្នុងខេត្តរតនគិរី៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026