ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ សុខ ប៊ុនថា ដឹកនាំក្រុមការងារកិច្ចការសិទ្ធិមនុស្ស ចុះទស្សនកិច្ច និងផ្តល់ការណែនាំការងារសិទ្ធិមនុស្សដល់មជ្ឈមណ្ឌលទាំង ៣កន្លែង នៅខេត្តកណ្តាល

mosvy
13 ខែ​មីនា 2024

ខេត្តកណ្តាល ៖ ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម សុខ ប៊ុនថា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារកិច្ចសិទ្ធិមនុស្ស របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះទស្សនកិច្ច និងផ្តល់ការណែនាំការងារសិទ្ធិមនុស្សដើម្បីត្រៀមលក្ខណៈដំណើរទស្សនកិច្ចរបស់លោកវីទិត មនតាប៊ន អ្នករាយការណ៍អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលខាងមុខ នៅដល់មជ្ឈមណ្ឌល ៣កន្លែង នៅខេត្តកណ្តាលរួមមាន៖

១. មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី

២. មណ្ឌលយុវនីតិសម្បទា៣. មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី៖

– លោក ឃ្លាំង ទី អគ្គនាយករងស្តារសម្បទា

– លោក គង់ ស្រ៊ិន ប្រធាននាយកដ្ឋានស្តារសម្បទាអនីតិជន

– លោក ជ័យ សាផុន ប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន

– លោកអនុប្រធាននាយកដ្ឋាន

– លោកប្រធានមជ្ឈមណ្ឌលទាំង៣

– លោក លោកស្រី អនុប្រធានមជ្ឈមណ្ឌល និង

– មន្ត្រីជំនាញបច្ចេកទេស។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026