ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ម៉ែន សុចិត្រ បានផ្តល់មតិណែនាំដល់សិក្ខាកាម ដើម្បីលើកកម្ពស់កម្មវិធីស្មុំកូនក្នុងប្រទេស នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីស្មុំកូនក្នុងប្រទេស “ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង”

mosvy
21 ខែ​មីនា 2024

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីស្មុំកូនក្នុងប្រទេស “ដល់មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គម និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង” ដែលរៀបចំឡើងដោយនាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ដោយមានការគាំទ្រពីអង្គការហូលថ៌អន្តរជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃចំពោះការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដែលធ្វើឱ្យមន្រ្តីសង្គមកិច្ច បុគ្គលិកសង្គម និងអាជ្ញាធរមានសមត្ថកិច្ចបានយល់កាន់តែច្បាស់អំពីច្បាប់ គោលនយោបាយ នីតិវិធី គោលការណ៍ លក្ខណៈវិនិច្ឆ័យកុមារជាកម្មវត្ថុស្មុំកូន ដំណើរការស្មុំកូន និងសេវាក្រោយស្មុំកូន ដើម្បីធានានូវសិទ្ធិជាមូលដ្ឋាន និងឧត្តមប្រយោជន៍របស់កុមារ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026