ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

សិក្ខាសាលា ស្តីពីការជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់ក្រសួង ស្ថាប័នរដ្ឋ ក្នុងការជ្រើសរើសមន្រ្តីរាជការជាជនមានពិការភាពចូលបម្រើការងារ

mosvy
29 ខែ​មីនា 2024

ទីស្តីការក្រសួង៖ ថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ តំណាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការជំរុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដល់ក្រសួង ស្ថាប័នរដ្ឋ ក្នុងការជ្រើសរើសមន្រ្តីរាជការជាជនមានពិការភាពចូលបម្រើការងារ មានការចូលរួមពី ឯកឧត្តម អគ្គនាយកដ្ឋានស្តារសម្បទា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នរដ្ឋ លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន រៀបចំដោយ រដ្ឋបាលសិទ្ធិជនពិការ នៃនាយកដ្ឋានសុខុមាលភាពជនពិការ ក្រសួងស.អ.យ។

លោកជំទាវ គណៈអធិបតី បានលើកឡើងថា សិក្ខាសាលានេះ ជាឱកាសដ៏ល្អមួយក្នុងការជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ឱ្យកាន់តែមានប្រសិទ្ធភាព។ ការជំរុញច្បាប់ខាងលើ បានផ្តល់ឱកាសការងារដល់ជនមានពិការភាពចូលបម្រើការងារនៅតាមគ្រឹះស្ថានឯកជន និងចូលបម្រើការងារជាក្របខណ្ឌមន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យា នៅតាមក្រសួង ស្ថាប័នរដ្ឋ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026