ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចពិភាក្សាពិនិត្យលទ្ធភាពជាដៃគូអនុវត្តគម្រោងបង្ការទប់ស្កាត់ពិការភាពភ្នែកនៅកម្ពុជា

mosvy
2 ខែ​មេសា 2024

រាជធានីភ្នំពេញ ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដឹកនាំមន្ត្រីជំនាញចូលរួមក្នុងកិច្ចពិភាក្សាពិនិត្យលទ្ធភាពជាដៃគូអនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា ដែលរៀបចំដោយមូលនិធិហ្វ្រេដហូឡូ។

កិច្ចពិភាក្សានេះមានការចូលរួមពី សំណាក់ឯកឧត្តមអគ្គនាយកគោលនយោបាយសង្គមកិច្ច ឯកឧត្តមអគ្គលេខាធិការរង ប្រធានផ្នែកនៃអ.ក.ស.ជ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធាននិងមន្ត្រីជំនាញនៃមូលនិធិហ្រ្វេដហូឡូ ដោយបានពិភាក្សាគ្នាលើគម្រោងចំនួន១០ ដូចខាងក្រោម៖

១. ធ្វើការភាពជាដៃគូជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) កម្មវិធីជាតិសុខភាពភ្នែក និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំចងក្រងវគ្គបណ្តុះបណ្តាលដល់មន្រ្តីបម្រើការងារនៅមណ្ឌលថែទាំភ្នែក ដើម្បីជំរុញការផ្តល់សេវាកំហុសកំណុំរូបភាព ប្រកបដោយគុណភាពដល់ជនមានពិការភាព។
២. គ្រោងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបរិយាប័ន្នពិការភាព ដល់មន្រ្តីបម្រើការងារនៅមណ្ឌលថែទាំភ្នែក ដើម្បីផ្តល់សេវាកំហុសកំណុំរូបភាព ប្រកបដោយគុណភាពដល់ជនមានពិការភាព។
៣. សិក្សាប៉ាន់ប្រមាណ ពីតម្រូវការថែទាំភ្នែកនិងឧបសគ្គក្នុងការទទួលបានសេវារបស់ជនមានពិការភាព។
៤. ធ្វើការភាពជាដៃគូជាមួយមណ្ឌលថែទាំភ្នែក និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍សកម្មភាព ឆ្លើយតបទៅនឹងតម្រូវការ និងឧបសគ្គដែលបានរកឃើញ។
៥. ចុះពិនិត្យតាមដានដំណើរការមណ្ឌលថែទាំភ្នែក និងការវិភាគលទ្ធផល ដើម្បីស្វែងយល់ពីគុណភាពនៃការផ្តល់សេវាកំហុសកំណុំរូបភាពដល់ជនមានពិការភាព។
៦. ធ្វើការភាពជាដៃគូជាមួយ MoSVY/DAC ដើម្បីអប់រំផ្សព្វផ្សាយអំពីសុខភាពភ្នែក និងទីតាំងទទួលសេវា (មណ្ឌលថែទាំភ្នែក)។
៧. ធ្វើការភាពជាដៃគូជាមួយ MoSVY/DAC  ដើម្បីរៀបចំកម្មវិធីពិនិត្យភ្នែកដល់ជនមានពិការភាព នៅក្នុងទិវាជនពិការអន្តរជាតិ និងទិវាផ្សេងៗ។
៨. ធ្វើការភាពជាដៃគូជាមួយនាយកដ្ឋានផែនការនិងព័ត៌មានវិទ្យានៃក្រសួងសុខាភិបាល ដើម្បីពង្រឹងការប្រមូលទិន្នន័យជនមានពិការភាព ក្នុងប្រព័ន្ធសុខាភិបាល ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា។
៩. ពង្រឹងមន្រ្តីបំរើការងារនៅមណ្ឌលថែទាំភ្នែក ក្នុងការប្រមូលទិន្នន័យ ជនមានពិការភាព ប្រកបដោយសុក្រិត្យភាព ( WGSS )។
១០. ចងក្រងមេរៀនជាបទពិសោធន៍ ក្នុងការប្រតិបត្តិការមណ្ឌលថែទាំភ្នែក។

បន្ទាប់ពីបានពិនិត្យលើសកម្មភាពចម្បងៗរួចមក តំណាងអង្គភាពទាំងបីបានឯកភាពគ្នាយកសកម្មភាពនីមួយៗដើម្បីរៀបចំ និងរៀបចំផែនការសកម្មភាពលម្អិត និងគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំដើម្បីសម្រេច៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026