ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

វិទ្យាស្ថានជាតិសង្គមកិច្ចទទួលសៀវភៅកម្រងឯកសារមេរៀនសម្រាប់បណ្តុះបណ្តាលជំនាញសង្គមកិច្ចពីរោងពុម្ព

mosvy
11 ខែ​មេសា 2024

វិទ្យាស្ថានជាតិសង្គមកិច្ច ៖ នៅថ្ងៃព្រហស្បតិ៍ ៣ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក វង្ស ភារៈ នាយករងទទួលបន្ទុកក្តាប់រួមវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំ និងទទួលសៀវភៅកម្រងឯកសារមេរៀនចំនួន៧៥ក្បាល សម្រាប់វគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច ជូនថ្នាក់ដឹកនាំមុខងារនយោបាយ និងមុខងារបច្ចេកទេសដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ពេលខាងមុខនេះ។

សមាសភាពចូលរួមទទួលមាន៖ មន្រ្តីរាជការ គ្រូបង្រៀននៃវិទ្យាស្ថានជាតិសង្គមកិច្ច មានចំនួនសរុប៥ នាក់។

ព័ត៌មានជាប់ទាក់ទង