ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងវាយតម្លៃគ្រោងសាងសង់មជ្ឈមណ្ឌលសំចតសង្គមកិច្ចខេត្តស្ទឹងត្រែង

mosvy
23 ខែ​មេសា 2024

ខេត្ដស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងវាយតម្លៃគ្រោងសាងសង់មជ្ឈមណ្ឌលសំចតសង្គមកិច្ច ខេត្តស្ទឹងត្រែង បានប្រជុំពិភាក្សាជាមួយមន្ទីរ ស.អ.យ ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងតំណាងស្នងការដ្ឋាននគរបាលខេត្ត អំពីទីតាំងគ្រោងសាងសង់សម្រាប់ជួយដល់ជនរងគ្រោះ។

ឆ្លៀតឱកាសនេះ ឯកឧត្តម បានជួបពិភាក្សាការងារពាក់ព័ន្ធទីតាំងជាមួយ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយបានឯកភាព និងធ្វើការគាំទ្របន្ថែមលើការងារនេះ និងបានឯកភាពលើផ្ទៃដី បន្ថែមដើម្បីសម្រួលកិច្ចការងារនេះផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តមជា សុមេធី រដ្ឋមន្រ្តី ក្រសួងស.អ.យ អនុញ្ញាតអោយលោកស្រី Najat Malala M’jad តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

    mosvy Author/
    6 ខែ​វិច្ឆិកា 2026
  • អបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០២៦

    mosvy Author/
    5 ខែ​តុលា 2026
  • ថវិកាសង្ខេបរបស់ក្រសួង ស.អ.យ ក្នុងឆ្នាំ ២០២៦

    mosvy Author/
    24 ខែ​កញ្ញា 2026
  • ថវិកាពលរដ្ឋ ២០២៦ Citizen Budget Fiscal Year 2026

    mosvy Author/
    24 ខែ​កញ្ញា 2026
  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026