ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ស្តីពី ការអនុវត្តសកម្មភាពការងារ របស់ក្រុមការងារការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស

mosvy
29 ខែ​មេសា 2024

ទីស្តីការក្រសួង៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ស្តីពី ការអនុវត្តសកម្មភាពការងារ របស់ក្រុមការងារការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ គ.ជ.ប.ជ អគ្គនាយក អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃកិច្ចសហការ បញ្ហាប្រឈម និងលើកផែនការបន្ត ក្នុងគោលបំណងពិក្សាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព។

ព័ត៌មានជាប់ទាក់ទង