ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

mosvy
30 ខែ​មេសា 2024

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួង ស.អ.យ. បានចូលរួមជាអធិបតីជាមួយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ និងមានចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

កិច្ចប្រជុំនេះរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ មានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ សរុបចំនួន៥០នាក់។ កិច្ចប្រជុំបានដំណើរការដូចខាងក្រោម៖
១. ចំណាប់អារម្មណ៍របស់លោកស្រី Mariana ប្រធានផ្នែកកិច្ចការពារកុមារនៃអង្គការយូនីសេហ្វ
២. ចំណាប់អារម្មណ៍របស់អគ្គនាយកសេវាសង្គមកិច្ច
៣. ចំណាប់អារម្មណ៍បើកកិច្ចប្រជុំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ
៤. បទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
៥. កិច្ចពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026