ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការ ញ៉ឹក វណ្ណារ៉ា អញ្ជើញចូលរួមជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ លើ កញ្ចប់មេរៀនស្តង់ដារលើកទី២

mosvy
3 ខែ​ឧសភា 2024

សណ្ឋាគារភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ លើកញ្ចប់មេរៀនស្តង់ដារលើកទី២ ស្តីពីការងារសមាហរណកម្មការងារតាមដានជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលបានស្នាក់នៅមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ សម្រាប់គម្រោង អភិវឌ្ឍសមត្ថភាពដើម្បីជួយដល់ជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស (Jica ) ដោយមានការចូលរួមពី អគ្គនាយករងសេវាសង្គមកិច្ច ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ស.អ.យ. ខេត្តបន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ តំណាងទីភ្នាក់ងារអនុវត្តគម្រោងការិយាល័យ Jica ប្រចាំកម្ពុជា នាយកអង្គការរតនៈអន្តរជាតិ និងអង្គការដៃគូពាក់ព័ន្ធសមាសភាពអ្នកចូលរួមសរុប ចំនួន៤៥នាក់។


ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026