ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រាក់ សុខយូរ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី «ការគ្រោងរៀបចំផែនការយុទ្ធសាស្រ្តថវិកា ២០២៥-២០២៧ និងផែនការថវិកាចំណូល-ចំណាយ ឆ្នាំ២០២៥»

mosvy
3 ខែ​ឧសភា 2024


ទីស្ដីការក្រសួង ៖ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី «ការគ្រោងរៀបចំផែនការយុទ្ធសាស្រ្តថវិកា ២០២៥-២០២៧ និងផែនការថវិកាចំណូល-ចំណាយ ឆ្នាំ២០២៥» នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រកាសសមាសភាពក្រុមការងាររៀបចំចងក្រងផែនការយុទ្ធសាស្ត្រថវិកា ថវិកាកម្មវិធី និងតាមដានវាយតម្លៃលើសមិទ្ធកម្ម និងត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា២០២៥-២០២៧ និងផែនការថវិកាចំណូល-ចំណាយ ឆ្នាំ២០២៥ ទាំងថ្នាក់ទីស្តីការក្រសួង គ្រឹះស្ថានសាធារណៈរដ្ឋបាល និងមន្ទីរ ស.អ.យ. រាជធានី-ខេត្ត ទាំង២៥ ឱ្យមានភាព ប្រទាក់ក្រឡាគ្នារវាងថ្នាក់កណ្តាល ទីស្តីការក្រសួង និងថ្នាក់មន្ទីររាជធានី-ខេត្ត ឆ្លើយតបតាមយុទ្ធសាស្ត្របញ្ចកោណទី១ ការអភិវឌ្ឍន៍មូលធនមនុស្ស មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង របស់រាជរដ្ឋាភិបាល។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026