ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ ក្រសួងសង្គមកិច្ច អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើក-បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

mosvy
16 ខែ​ឧសភា 2024

រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម តូច ចាន់នី រដ្ឋលេខាធិការ, ឯកឧត្តម នួម សុខុន អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក-បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

កម្មវិធីបិទសិក្ខាសាលាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលាបានធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធមានការយល់ដឹងឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយអំពីការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងត្រូវអនុវត្តក្រោមផែនការសកម្មភាព និងថវិការយៈពេល២ឆ្នាំ (២០២៤-២០២៥) ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។

សូមជម្រាបថា ដើម្បីរួមចំណែកលើកកម្ពស់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា អង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាបានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងអនុវត្តផែនការសកម្មភាព និងថវិការយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំ២០២៤-២០២៥ ជាមួយក្រសួងមហាផ្ទៃ ក្រសួងពាក់ព័ន្ធ និងអង្គការយូនីសេហ្វ សំដៅលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្តល់ សេវាសាធារណៈប្រកបដោយបរិយាបន្ន តម្លាភាព ស័ក្តិសិទ្ធិភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026