ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

គ្រួសារប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ ក្នុងក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានយល់ច្បាស់ពីនីតិវិធី និងការទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ របស់រាជរដ្ឋាភិបាលកម្ពុជា

mosvy
21 ខែ​ឧសភា 2024

ដោយទទួលបានការចាត់តាំងពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងការណែនាំផ្ទាល់ពីឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ជួរ រតនៈ អគ្គនាយករងមូលនិធិជាតិជំនួយសង្គម បានដឹកនាំក្រុមការងារ ដែលមានសមាសភាព៖
(១) ក្រុមការងារមូលនិធិជាតិជំនួយសង្គម
(២) ក្រុមការងាររដ្ឋបាលស្រុកបន្ទាយស្រី
(៣) សាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប
(៤) ក្រុមការងារឃុំរុនតាឯក និងប្រជាការពារភូមិ

ចុះធ្វើការផ្សព្វផ្សាយដល់គ្រួសារដែលមានបណ្ណសមធម៌ ក្នុងក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីពន្យល់បកស្រាយពី៖
(១) ការទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ
(២) នីតិវិធីនៃការបើកប្រាក់
(៣) ការប្រើប្រាស់បណ្ណសមធម៌ដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជា ការពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ ការចុះឈ្មោះស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការចុះឈ្មោះចូលកម្មវិធី TVET ដើម្បីទទួលបានទាំងចំណេះជំនាញ និងប្រាក់ឧបត្ថម្ភ
(៤) លើកទឹកចិត្តដល់គ្រួសារដែលបានចូលរួម ជួយផ្សព្វផ្សាយបន្ត

សម្រាប់គ្រួសារដែលមិនមានវត្តមាននៅផ្ទះ ក្រុមការងារបានបិទសេចក្តីជូនដំណឹងតាមផ្ទះ ដើម្បីជូនព័ត៌មានដល់គាត់។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026