ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌីន បូរី អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំឭកឡើងវិញស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងករណីកុមារតាមបច្ចេកវិទ្យា Primero

mosvy
28 ខែ​ឧសភា 2024

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះ បណ្ដាលរំឭកឡើងវិញស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងករណីកុមារតាមបច្ចេកវិទ្យា Primero នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលរៀបចំដោយនាយកដ្ឋានកិច្ចការពារកុមារ ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោកអគ្គនាយករងទទួលបន្ទុក លោក លោកស្រី មន្ត្រីនាយកដ្ឋានកិច្ចការពារកុមារ មន្រ្តីបង្គោលនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីបង្គោលនៃការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ ព្រមទាំងមន្ត្រីនៃមណ្ឌលសំចតស្តារនីតិសម្បទាប៉ោយប៉ែត សរុបអ្នកចំនួន៤៥រូប។

វគ្គបណ្តុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖
១.រំឭកឡើងវិញ និងទទួលបានចំណេះដឹងថ្មីៗអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងករណីកុមារតាមប្រព័ន្ធបច្ចេកវិទ្យា Primero
២.សិក្ខាកាមយល់ដឹងកាន់តែស៊ីជម្រៅអំពីករណីដែលចាត់ទុកជាករណីកិច្ចការពារកុមារ និងការគ្រប់គ្រងករណី
៣. យល់ដឹងពីលំហូរការងារក្នុងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ (SOP)។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026