ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

mosvy
6 ខែ​មិថុនា 2024

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី ០៣-០៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសប្បុរសជន និងលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគជូនគ្រួសារដែលជួបការលំបាកចំនួន៤៣គ្រួសារ។

នៅក្នុងពិធីនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជន តាមរយៈលោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ ក្រុមការងារសមាគមតន្រ្តីសំនៀងជនពិការ បានជូនគ្រួសារលោកយាយ ទួត អាយុ១០០ឆ្នាំ ថវិកាចំនួន ៣.៥០០.០០០រៀល លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល ភួយ៣ មុង៣ កន្ទេល៣ កន្សែងជូតខ្លួន៣ សារ៉ុងដេររួច៣អាវ៣ សប្បុរសជន ក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមការងារសមាគមតន្រ្តីសំនៀងជនពិការឧបត្ថម្ភថវិកា ២០ម៉ឺនរៀល អង្ករ១៥០គីឡូ (៣បាវ) មី៥កេស ទឹកត្រី និងទឹកស៊ីអ៊ីវ១០យួរ ទឹកបរិសុទ្ធ៥កេស ស្ករស១០គីឡូ អំបិល១០គីឡូ សាប៊ូដុសខ្លួន៨ដុំ (តូច)។

ក្នុងនោះក្រុមគ្រួសារលោកយាយចាស់ជរា មានកូនវិបល្លាសស្មារតី ថវិកាចំនួន ៤០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ និងគ្រួសារស្រ្តីមានពិការភាពដែលត្រូវបានគេរំលោភបំពានផ្លូវភេទ ថវិកាចំនួន ២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

គ្រួសារជនពិការភាពភ្នែក និងកាយសម្បទាស្រុកព្រៃឈរ ១០គ្រួសារ ក្នុង១គ្រួសារ ថវិកា ១១ម៉ឺនរៀល អង្ករ ២៥គីឡូ (១បាវ)មី ១កេសទឹកត្រី និងទឹកស៊ីអ៊ីវ១យួរទឹកបរិសុទ្ធ ១កេស ស្ករស១គីឡូក្រាមអំបិល១គីឡូសាប៊ូដុសខ្លួន៣ដុំ (តូច)។

គ្រួសារជនមានពិការភាពភ្នែក និងកាយសម្បទាក្រុងកំពង់ចាម ១០គ្រួសារ ក្នុង១គ្រួសារ ថវិកា ៩ម៉ឺនរៀល អង្ករ ២៥គីឡូ (១បាវ)មី ១កេសទឹកត្រី និងទឹកស៊ីអ៊ីវ១យួរទឹកបរិសុទ្ធ ១កេសស្ករស១គីឡូអំបិល១គីឡូសាប៊ូដុសខ្លួន៣ដុំ (តូច)។

គ្រួសារជនមានពិការភាពនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ២០ គ្រួសារក្នុងមួយគ្រួសារទទួលបានថវិការ ៥ម៉ឺនរៀល អង្ករ ២៥គីឡូ (១បាវ)មី ១កេសទឹកត្រី និងទឹកស៊ីអ៊ីវ១យួរទឹកបរិសុទ្ធ ១កេសស្ករស១គីឡូអំបិល១គីឡូសាប៊ូដុសខ្លួន៣ដុំ (តូច)។

ថវិកា និងគ្រឿងឧបភោគបរិភោគទាំងអស់នេះទទួលបានការគាំទ្រឧបត្ថម្ភពីលោកជំទាវ ជា ផល្គុន ឧត្តមភរិយា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន និងក្រុមហ៊ុន៕

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026