ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី បានទទួលជួបសម្ដែងការគួរសមជាមួយលោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងលោក HISAYOSHI KASAHARA ប្រធានអង្គការ JCIA

mosvy
7 ខែ​មិថុនា 2024

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០២៤​ ឯកឧត្តម​ គី​ម​ សុវណ្ណឌី​ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​ ក.ជ.ក.​ បានអញ្ជេីញចូលរួមជាអធិបតី​ក្នុងពិធីបេីកកិច្ចប្រជុំពិនិត្យ​ និងផ្តល់ធាតុចូលលេីការវាយតម្លៃពាក់កណ្តាលអាណត្តិ​ នៃផែនការសកម្មភាព​ ដេីម្បីបង្ការ​ ទប់ស្កាត់​ និងឆ្លេីយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលេីកុមារតាមប្រព័ន្ធអនឡាញ​ ឆ្នាំ២០២១-២០២៥​ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការជាតិ​ ស្តីពីការទប់ស្កាត់​ និងឆ្លេីយតបចំពោះអំពេីហិង្សាលេីកុមារ​ ឆ្នាំ​២០២៤-២០២៨​ ដែលមានរយ:ពេល២ថ្ងៃ​ គឺថ្ងៃទី៦-៧ ខែមិថុនា​ ឆ្នាំ២០២៤​ នៅសណ្ឋាគារខេមរាអង្គរ​ ខេត្តសៀមរាប ដោយមានវត្តមានសមាសភាពអញ្ជេីញចូលរួម​ពី​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ កញ្ញា​ មកពីក្រសួង​ ស្ថាប័នពាក់ព័ន្ធ​ និងអង្គការដៃគូ​ ព្រមទាំងឯកឧត្តម​ លោកជំទាវអគ្គលេខាធិការរង​ អស់លោក​ លោកស្រី​ កញ្ញា​ ប្រធានផ្នែក​ អនុប្រធានផ្នែក​ នៃអគ្គលេខាធិការដ្ឋាន​ ក.ជ.ក.​ សរុបចំនួន​ ៤៥នាក់។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026