ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កុមារនៅក្នុងគ្រួសារក្រីក្រ ដើរបេះបន្លែត្រកួន រកក្តាមខ្យងដើម្បីចិញ្ចឹមជីវិត

mosvy
11 ខែ​កក្កដា 2024

ខេត្តពោធិ៍សាត់ ៖ ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កុមារនៅក្នុងគ្រួសារក្រីក្រ ដើរបេះបន្លែត្រកួន រកក្តាមខ្យងដើម្បីចិញ្ចឹមជីវិត និងមានការណែនាំពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ បានសហការជាមួយអង្គការម្លប់ឬស្សី ដោយមានការចូលរួមពីរដ្ឋបាលស្រុកភ្នំក្រវ៉ាញ រដ្ឋបាលឃុំបាក់ចិញ្ចៀន និងអាជ្ញាធរភូមិកំពុងខ្ទម បានចុះជួបកុមារ និងគ្រួសារ ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងតម្រូវការសេវាចាំបាច់។

ក្នុងឱកាសនេះដែរ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ និងអង្គការម្លប់ឬស្សី បានផ្តល់ជំនួយអំណោយជាកញ្ចប់ស្បៀងអាហារ និងសម្ភារៈសិក្សា ព្រមទាំងបានធ្វើការអប់រំដល់កុមារ និងគ្រួសារ អំពីការឆបោករបស់ជនទុច្ចរិតមួយចំនួនដែលឆ្លៀតឱកាសកេងប្រវ័ញ្ចលើកុមារ។

តែទោះយ៉ាងណាក៏ដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ សហការជាមួយអង្គការម្លប់ឬស្សី បានរៀបចំផែនការករណី ដើម្បីជួយអន្តរាគមន៍ និងផ្តល់សេវាគាំទ្រដល់កុមារនិងគ្រួសារ ឱ្យទទួលបាននូវស្ថានភាព ល្អប្រសើ និងឲ្យមានសុវត្ថិភាព ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026