ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំស្ដីពី ការអនុវត្តគោលនយោបាយសង្គមកិច្ចប្រកបដោយបរិយាបន្ន និងអភិបាលកិច្ចល្អ

mosvy
17 ខែ​កក្កដា 2024

ខេត្តស្វាយរៀង ៖ នៅថ្ងៃអង្គារ ថ្ងៃពុធ ១១-១២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ស្ដីពីការអនុវត្តគោលនយោបាយសង្គមកិច្ចប្រកបដោយបរិយាបន្ន និងអភិបាលកិច្ចល្អនិងមានការ អញ្ជើញចូលរួមមាន
-ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង
-ឯកឧត្តម យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋាគោលនយោបាយសង្គមកិច្ច
-ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
-ឯកឧត្តម ណុប ឬទ្ធា អគ្គលេខាធិការរងក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ
-លោកប្រធាននាយកដ្ឋានទាំង៣ ចំណុះអគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច
-តំណាងនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន និងនាយកដ្ឋានកិច្ចការពារកុមារ
-លោក លោកស្រី តំណាងមន្ទីរ ស.អ.យ. ខេត្តទាំង ៨
-លោក លោកស្រី មន្ត្រីរដ្ឋបាលក្រុង ស្រុក ទាំង៨ក្នុងខេត្តស្វាយរៀង
-លោក លោកស្រី តំណាងអង្គការដៃគូ

កិច្ចប្រជុំរៀបចំដោយ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណង ជម្រុញការអនុវត្ត និងបញ្ជ្រាបការយល់ដឹង
បន្ថែមពីការអនុវត្តគោលនយោបាយសង្គមកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល ដល់អ្នកផ្ដល់សេវាសង្គមកិច្ច នៅថ្នាក់ក្រោមជាតិ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026