ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ការចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងនាំយកទៀនប្រគេនព្រះសង្ឃ

mosvy
24 ខែ​កក្កដា 2024

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមការងារ តំណាងឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត និងជាប្រធានក្រុមចុះមូលដ្ឋានឃុំកំពង់អុស ស្រុកជលគិរី មានការអញ្ជើញចូលរួមពីលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី និងសហការី អាជ្ញាធរឃុំ លោកមេភូមិទាំង ៤ លោកមេប៉ុស្តិ៍ បាននាំយកសម្ភារៈ និងថវិកា

  • ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត វត្តសត្ថារាម និងវត្តមង្គលរតនារាម (វត្តកំពង់អុស និងវត្តកៀនតាម៉ា) ក្នុងនោះរួមមាន
    -ថវិកាសម្រាប់កសាង សរុប ១,៥០០,០០០រៀល
    -បច្ច័យប្រគេនព្រះសង្ឃ ចំនួន ៥៨០.០០០រៀល និងគ្រឿងឧបភោគបរិភោគ អង្ករចំនួន ១០០គីឡូក្រាម មីចំនួន ៤កេស ទឹកសុទ្ធចំនួន ១៤កេស និងទៀនព្រះវស្សាចំនួន ២គូរ។

លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកអភិបាលស្រុក បាននាំយកអំណោយរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន ២០គ្រួសារ នៅឃុំកំពង់អុស សរុប រួមមាន អង្ករចំនួន ៥០០គីឡូក្រាម មីចំនួន ២០កេស ទឹកត្រីចំនួន ២០យួរ ត្រីខចំនួន ២០យួរ សារ៉ុងចំនួន ១៤(នៅភូមិកំពង់អុស) និងឧបត្ថម្ភថវិកាចំនួន ២៧០.០០០រៀល សាំងចំនួន ២០លីត្រ ដល់ក្រុមការងារឃុំ និងមុងចំនួន ២ កន្ទេលចំនួន ២ ដល់ប្រជាការពារនេសាទ នៅភូមិកំពង់អុសផងដែរ។


ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026