ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ពិធីចែកអំណោយជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រ និងរងគ្រោះដោយគ្រោះធម្មជាតិ

mosvy
30 ខែ​កក្កដា 2024

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ បានរៀបចំពិធីចែកអំណោយជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រ និងរងគ្រោះដោយគ្រោះធម្មជាតិ ក្រោមធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ចំនួន ៣០០គ្រួសារ ស្ថិតនៅក្នុងឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អំណោយរួមមានដូចជា៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ខ្លាញ់ ១ដប និងថវិកា ៥០០០០៛/១នាក់។

ព័ត៌មានជាប់ទាក់ទង