ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ក្រុមការងារបានចុះសួរសុខទុក្ខដល់កុមារដែលមានពិការចលករខួរក្បាល បណ្តាលឱ្យមិនអាចដើរបាន

mosvy
31 ខែ​កក្កដា 2024

ខេត្តក្រចេះ៖ ព្រឹកថ្ងៃ ពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន រួមជាមួយលោកប្រធានសាខាមូលនិធិជនពិការខេត្ត និងលោកប្រធានមជ្ឈមណ្ឌលស្តារ បានចុះសួរសុខទុក្ខដល់កុមារដែលមានពិការចលករខួរក្បាល បណ្តាលឱ្យមិនអាចដើរបាន មានអាយុ ១១ឆ្នាំ រស់នៅភូមិរកា៣ ឃុំត្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ទន្ទឹមនឹងនេះ ក្រុមការងារបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំយកអំណោយ ថវិកា និងប្រឹក្សាយោបល់អំពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនដល់កុមារពិការ ជាលទ្ធផលបឋមក្រុមការងារនឹងដោះស្រាយផ្តល់រទេះរុញពិសេសសម្រាប់ពិការភាពដោយចលករខួរក្បាល និងធ្វើការព្យាបាលដោយចលនាពីចម្ងាយ ( Tele-Rehab )៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026