ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលប្រគល់ប្រាក់ជូនដល់គ្រួសារសពនិវត្តជន និងគ្រួសារជនពិការ ប្រមាណជាង២៦៤លានរៀល

mosvy
1 ខែ​សីហា 2024

ឧត្ដរមានជ័យ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនិងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ សាខាមូលនិធិជាតិជំនួយសង្គមខេត្ត បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្រគល់ប្រាក់បូជាសព ប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គម ប្រគល់ជូនដល់គ្រួសារសពនិវត្តជន និងគ្រួសារជនពិការ ចំនួន២៤គ្រួសារ ក្រោមអធិបតីភាព លោក លាង ហ៊ុន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តឧត្ដរមានជ័យ តំណាង ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក ម៉ែន សុវណ្ណរ៉ា តំណាងលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន ខេត្តឧត្ដរមានជ័យ លោក ផាន់ សំអាង តំណាងលោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្ដរមានជ័យ លោក លោកស្រី តំណាង អធិការនគរបាលក្រុង លោក លោកស្រីតំណាង កងរាជអាវុធហត្ថក្រុងបានចូលរួម ។
ក្នុងឱកាសនេះផងដែរ លោក លាង ហ៊ុន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តឧត្ដរមានជ័យ បានមានមតិសំណេះសំណាល និងរៀបរាប់អំពីថវិកានេះជាថវិការបស់ រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ដល់គ្រួសារសពផងដែរ ។ ហើយលោក បានបញ្ជាក់ និងសង្ឃឹម ថា គ្រួសារសពទាំងអស់ ដែលទទួលបានថវិការ របស់រាជរដ្ឋបាល និងយកទៅប្រើប្រាស់អោយចំគោលដៅផងដែរ។

ព័ត៌មានជាប់ទាក់ទង

  • វីដេអូ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមជាអធិបតីក្នុង«ពិធីប្រគល់-ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា»  ចំនួន១១៦ឈុត ជូនដល់ឃុំ-សង្កាត់ចំនួន ១១៦ឃុំ-សង្កាត់ នៃខេត្តព្រៃវែង

    mosvy Author/
    20 ខែ​មីនា 2026
  • វីដេអូ Social Assistance Achievement in Cambodia 2016-2025

    mosvy Author/
    20 ខែ​មីនា 2026
  • The Achievement of Social Assistance Programmes in Cambodia

    mosvy Author/
    19 ខែ​មីនា 2026
  • អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦!

    mosvy Author/
    20 ខែ​មីនា 2026
  • រាជរដ្ឋាភិបាលចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026
  • សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​មីនា 2026