ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

មន្ទីរសង្គមកិច្ចបានសហការជាមួយ អង្គការម្លប់ឬស្សី ចុះសួរសុខទុក្ខកុមាររស់នៅជាមួយជីដូន នៅស្រុកជលគិរី

mosvy
9 ខែ​សីហា 2024

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានសហការជាមួយអង្គការម្លប់ឬស្សី ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ សំភារៈប្រើប្រាស់ជូនដល់កុមាររស់នៅជាមួយជីដូន មានកុមារចំនួន ២នាក់ ស្រី ១នាក់(ម្ដាយទៅធ្វើការនៅបាត់ដំណឹង ឪពុកជាប់ពន្ធនាគារ) នៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ។
អំណោយរួមមាន អង្ករ ៥០គីឡូក្រាម មី ១កេះ ស្ដរស ១គីឡូក្រាម អំបិល ១គីឡូក្រាម ប្រេងឆា ១ដប សាប៊ូដុសខ្លួន ៤ប្រអប់ សាប៊ូបោកខោអាវ ១កញ្ចប់ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សៀវភៅ ២០ក្បាល ប៊ិច ១០ដើម ខ្មៅដៃ ៥ដើម។
សមាសភាពចូលរួមមាន៖
-លោកប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកជលគិរី
-ក្រុមប្រឹក្សាឃុំជលសារ
-លោកមេភូមិកំពង់បាស្រូវ និងប្រជាការពារភូមិ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026