ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា ចំណាន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង ស្តីពីការពង្រឹងការងារគ្រប់គ្រង ព្យាបាល និងស្តារនីតិសម្បទាដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលស្ដិតក្រោមរដ្ឋបាលខេត្ត

mosvy
12 ខែ​កញ្ញា 2024

បាត់ដំបង៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការពង្រឹងការងារគ្រប់គ្រង ព្យាបាល និងស្ដារនីតិសម្បទាដល់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដេីម្បីពិនិត្យលេីវឌ្ឍនភាពការងារ កំណត់បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ រៀបចំផែនការយុទ្ធសាស្ត្រ និងធានាដល់ការផ្ដល់សេវាព្យាបាល និងស្ដារនីតិសម្បទារបស់មជ្ឈមណ្ឌលដល់ជនរងគ្រោះប្រកបដោយប្រសិទ្ធិភាពខ្ពស់។

កម្មវិធីនេះមានការចូលរួមពីប្រតិភូក្រសួង និងរដ្ឋបាលខេត្ត រួមមាន៖ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ ឯកឧត្តម ប្លុង ណាល់ អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ហុងណា អនុរដ្ឋលេខាធិការ ឯកឧត្តម សន សុផល អគ្គនាយកដ្ឋាន នៃអគ្កនាយកដ្ឋានស្តារសម្បទា ឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក កាន ផល្លា មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោក ភូង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង លោក រឿន រិទ្ធីដែត ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឯកឧត្តម កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន លោកអនុប្រធានមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនពិភពនៃក្តីសង្ឃឹម និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំពិភាក្សា ផ្តោតសំខាន់ទៅលើការពង្រឹងការងារគ្រប់គ្រង ព្យាបាល និងស្តារនីតិសម្បទាដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលស្ដិតក្រោមរដ្ឋបាលខេត្តបាត់ដំបង៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026