ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន(កែស៊ីនួន)

mosvy
15 ខែ​កញ្ញា 2024

បាត់ដំបង៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងបានប្រគល់វិញ្ញាបនបត្រ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ យុវជន យុវនារី ដែលបានបញ្ចប់វគ្គសិក្សាចំនួន ៩១នាក់ ព្រមទាំងបានផ្តល់ប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកបម្រើការងារក្នុងមជ្ឈមណ្ឌលនេះ សរុបចំនួន ៤៩នាក់ផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបានលើកឡើងថា មជ្ឈ មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន គឺជាកន្លែងទទួលស្តារ នីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ

២០២២ ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះមានជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ១៣៣១នាក់ (ស្រី៧៤នាក់) បានចូលមកទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ក្នុងនោះ បានធ្វើសមាហរណកម្មទៅសហគមន៍វិញចំនួន ៩១៦នាក់ (ស្រី៥៥នាក់) នៅសល់ជាក់ស្តែង ចំនួន ៤១៥នាក់ (ស្រី១៩នាក់) ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលព្យាបាល និងស្តារ

នីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលបានព្យាបាលអ្នកញៀនគ្រឿងញឿន ជា ពិសេសបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនដល់ប្អូនៗដែលមកព្យាបាល និងទទួលការ ស្តារនីតិសម្បទានៅទីនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗផ្ទាល់ ក្នុង ការផ្តាច់គ្រឿងញៀនដើម្បីគ្រួសារ និងសង្គមជាតិ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026