ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា

mosvy
17 ខែ​កញ្ញា 2024

ទីស្តីការក្រសួង ស.អ.យ. ៖ រសៀលថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ និងមន្ត្រីនៃក្រសួង ស.អ.យ. ទាំង២៥រាជធានី ខេត្ត សរុប ១៤០នាក់ ស្រី ៤៥នាក់ ។ សិក្ខាសាលារៀបចំឡើង ក្នុងគោលបំណង៖

(១)បណ្តុះពុទ្ធិបន្ថែមដល់មន្រ្តីរាជការរបស់ក្រសួងស.អ.យ.ក្នុងការអនុវត្តគោលនយោបាយសង្គមដែលបានរៀបចំដោយក្រសួង ស្ថាប័ននានាក្រៅពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

(២)ពញ្ញាក់ស្មារតីដល់សិក្ខាកាមនិងប្រតិបត្តិករ ដែលបានចូលរួមឱ្យពិនិត្យឡើងវិញនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យសង្គមកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំផែនការអនុវត្តបានត្រឹមត្រូវ សំដៅលើកកម្ពស់ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ ។

(៣)ប្រមូលធាតុចូលមួយចំនួនដើម្បីទុកពិចារណាក្នុងការរៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ច នៅឆ្នាំក្រោយ។

សម្រាប់គោលនយោបាយសង្គមដែលបានលើកយកមកធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស គឺ៖

១.ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដោយតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២.គោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា

និង៣.គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ដោយតំណាងក្រសួងអភិវឌ្ឍន៍ជនបទ៕

ព័ត៌មានជាប់ទាក់ទង

  • ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ បានអញ្ញើញចូលរួម ជាអធិបតីក្នុងពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

    mosvy Author/
    3 ខែ​មិថុនា 2026
  • សារាចរ ស្តីពី ការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

    mosvy Author/
    1 ខែ​មិថុនា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy/
    18 ខែ​ឧសភា 2026
  • សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

    mosvy Author/
    19 ខែ​ឧសភា 2026
  • រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩

    mosvy Author/
    15 ខែ​ឧសភា 2026
  • ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ”សៀវភៅ ស សង្គមកិច្ច”

    mosvy Author/
    10 ខែ​មេសា 2026