ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តផែនការអចន្រ្តៃយ៍សម្រាប់កុមារតាមរយៈស្មុំកូនក្នុងប្រទេស ដើម្បីបង្កើនចំណេះដឹងមន្រ្តីរបស់ក្រសួង និងមន្ទីរស.អ.យ. រាជធានី ខេត្ត បុគ្គលិកសង្គម និងអង្គការដៃគូ

mosvy
19 ខែ​កញ្ញា 2024

រាជធានីភំ្នពេញ ៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តផែនការអចន្រៃ្តយ៍សម្រាប់កុមារតាមរយៈស្មុំកូនប្រទេស ដល់មន្រ្តីក្រសួង និងមន្ទីរ ស.អ.យ. ទំាង២៥ រាជធានី ខេត្ត និងអង្គការពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបចំនួន ៨៤នាក់ ស្រី ២៨នាក់។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡេីងដោយទទួលបានការគាំទ្រពីអង្គការ Holt International និងអង្គការ CIFA, CIAI ក្នុងគោលបំណងដេីម្បី៖

១.ផ្តល់ចំណេះដឹងទាក់ទងក្របខ័ណ្ឌច្បាប់ គោលនយោបាយ នីតិវិធី និងទម្រង់បែបបទនៃការអនុវត្តស្មុំកូនក្នុងប្រទេស ។ ២.ចែករំលែកមេរៀនបទពិសោធន៍អំពីការអនុវត្តការងារស្មុំកូនដែលជោគជ័យ ។

៣.ពង្រឹងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ និងរៀបចំផែនការអនុវត្តការងារស្មុំកូនក្នុងប្រទេសសម្រាប់មន្ទីរ ស.អ.យ. រាជធានី ខេត្ត៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026