ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ បានបើកសិក្ខាសាលាស្ដីពី«ការសង្គ្រោះផ្លូវចិត្តបឋម»

mosvy
23 ខែ​កញ្ញា 2024

ទីស្ដីការក្រសួងស.អ.យ.៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ បានបើកសិក្ខាសាលាស្ដីពី«ការសង្គ្រោះផ្លូវចិត្តបឋម» ដោយមានសមាសភាពចូលរួមចំនួនប្រមាណ២៥នាក់។

គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ នៅតាមអង្គភាពក្រោមឱវាទក្រសួង ស.អ.យ. ដែលកំពុងផ្ដល់សេវាដោយផ្ទាល់ និងដោយប្រយោលដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អំពីការសង្គ្រោះផ្លូវចិត្តបឋម ព្រោះវាពិតជាមានសារៈសំខាន់ណាស់ដែលយើងគ្រប់គ្នាគួរយល់ដឹង និងចេះប្រើប្រាស់ជំនាញមូលដ្ឋានក្នុងការជួយអ្នកដែលកំពុងរងគ្រោះ ក្រោយពេលយរងគ្រោះ ឬងាយរងគ្រោះពីការប៉ះទង្គិចផ្លូវចិត្ត។

ការសង្គ្រោះផ្លូវចិត្តបឋមមានគោលបំណងផ្ដល់អន្តរាគមន៍ ឬការគាំទ្រភ្លាមៗ ដល់បុគ្គលដែលមានបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្ត ដើម្បីជួយពួកគេឲ្យមានអារម្មណ៍សុវត្ថិភាព មិនមានអារម្មណ៍ឯកោ ភ្ជាប់ទំនាក់ទំនងគ្នា អាចគ្រប់គ្រងអារម្មណ៍ប្រកបដោយប្រសិទ្ធភាព ចេះជួយគ្នាទៅវិញទៅមក ជួយឲ្យពួកគេចេះដោះស្រាយបញ្ហា និងបង្កើនភាពធនពីខាងក្នុងរបស់បុគ្គល៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026