ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសរវាងថ្នាក់ដឹកនាំក្រសួង ស.អ.យ និងលេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា

mosvy
25 ខែ​កញ្ញា 2024

ទីស្តីការក្រសួង ស.អ.យ.៖ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម រឿន រិទ្ធីរត្ន័ អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច បានចូលរួមប្រជុំពិភាក្សាក្រុមការងារបច្ចេកទេសរបស់ក្រសួង ស.អ.យ.ជាមួយលោក ANDO Kenta លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងពិភាក្សាលើការផ្តល់ជំនួយ សម្រាប់គម្រោងជួសជុល មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ កណ្តាលស្ទឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក ប្រធាន អនុប្រធាននាយកដ្ឋាន និង លោក HIROSHI FUNAMURA អ្នកសម្របសម្រួលផ្ដល់ជំនួយគម្រោង Kusanone នៃស្ថានទូតជប៉ុន កញ្ញា Hasegawa Nana អ្នកសម្របសម្រួលផ្ដល់ជំនួយគម្រោង Kusanone នៃស្ថានទូតជប៉ុន លោកស្រីបណ្ឌិត កូសាកៃ ម៉ាគី អ្នកសម្របសម្រួលគម្រោង JICA ផងដែរ ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026