ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការ និងរិតចំណងមិត្តភាព សាមគ្គីភាព និងការសិក្សាស្រាវជ្រាវរួមគ្នា លើប្រធានបទពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុនៅតំបន់មូលដ្ឋានប្រកបដោយចីរភាព និងភាពធន់

mosvy
25 ខែ​កញ្ញា 2024

នារសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង១:៣០នាទីត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្កមកិច្ច (NISA) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ Dr. Warathida Chaiyapa, Assistant Professor នៃសាកលវិទ្យាល័យ ឈៀងម៉ៃ (CMU) និងបានចុះកិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការ និងរិតចំណងមិត្តភាព សាមគ្គីភាព និងការសិក្សាស្រាវជ្រាវរួមគ្នា លើប្រធានបទពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុនៅតំបន់មូលដ្ឋានប្រកបដោយចីរភាព និងភាពធន់។

ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថាន បានស្វាគមន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការសាកលវិទ្យាល័យ ឈាងម៉ៃ ដែលបានសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទជាច្រើន ទទួលបានលទ្ធផលគួរជាទីសាទរ។

ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីចូលរួមបន្តការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តឱ្យបានជោគជ័យយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍន៍មូលធនមនុស្ស វិទ្យាស្ថានជាតិសង្គមកិច្ច មានទស្សនៈ (ទី១)លើកទឹកចិត្តខ្ពស់ ដល់សាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការស្រាវជ្រាវ សិក្សាបែបវិទ្យាសាស្ត្រតាមជំនាញឯកទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ហើយត្រូវចែករំលែកឱ្យបានទូលំទូលាយដើម្បីជាប្រយោជន៍ប្រទេសជាតិ និងប្រជាជន (ទី២) បន្តធ្វើបច្ចុប្បន្នភាព កម្មវិធីសិក្សាឱ្យស្របទៅនឹងតម្រូវការទីផ្សារ និងបន្តអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដើម្បីធានាគុណភាពនៃការបណ្ដុះបណ្ដាល ផ្អែកលើការប្រែប្រួលមិនទៀងទាត់នៃអាកាសធាតុ បច្ចេកវិទ្យា និងប្រពន្ធឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើនរបស់សេដ្ឋកិច្ច និងសង្គម ការប្រកួតប្រជែងនៃទីផ្សារការងារ សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក, (ទី៣)គោលការណ៍វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ចសិក្សា ដើម្បីផ្ទេរចំណេះដឹង និងបទពិសោធជាក់ស្ដែង សំដៅបង្កើនគុណភាពការអប់រំ ការបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ, (ទី៤) ត្រូវសហការជាមួយដៃគូអភិវឌ្ឍវិស័យឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធ ពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង ការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026