ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ញឹក វណ្ណារ៉ា ចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាកម្រិតបច្ចេកទេសករណីពពោះជំនួសរបស់ ស្ត្រីជនជាតិហ្វីលីពីន

mosvy
24 ខែ​តុលា 2024

រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសករណីពពោះជំនួសរបស់ស្ត្រីជនជាតិហ្វីលីពីននៅ

កម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា មានករណីស្ត្រីពពោះជំនួសជាជនជាតិហ្វីលីពីនចំនួន១៣នាក់ ហើយស្ថាន ទូតហ្វីលីពីនមានបំណងនាំស្ត្រីទាំងនោះត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីចង់ឲ្យកូនដែលនៅ

ក្នុងផ្ទៃរបស់ពួកគេកើតមកមានសញ្ជាតិរបស់ខ្លួន ដែលកិច្ចប្រជុំនាពេលនេះគឺមានគោលបំណង ឲ្យគណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) គប្បីកំណត់នីតិវិធី និង របៀបរបបការងារច្បាស់លាស់ស្របតាមច្បាប់កម្ពុជា ដោយក្រសួង និងអង្គភាពពាក់ព័ន្ធចាំបាច់ ត្រូវឯកភាពគ្នា និងសហការគ្នាឲ្យបានល្អចៀសវាងភាពខ្វះចន្លោះ ដែលនាំឲ្យបរទេសគេចោទ ប្រកាន់មកលើកម្ពុជា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធសរុប ចំនួន ២៧នាក់៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026