ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១០

mosvy
26 ខែ​តុលា 2024

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានចូលរួមជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយសមាគម និងអង្គការមិនមែន រដ្ឋាភិបាលចំនួន១០ ដែលអនុវត្តផ្តោតលើក្រុមគោលដៅជាកុមារ គ្រួសារក្រីក្រ មនុស្សចាស់ ជនមានពិការភាព និងជនងាយរងគ្រោះ។

ក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលបានចុះហត្ថលេខានាពេលនេះ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៦ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៤ ដោយភាគច្រើនអនុវត្តគម្រោងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀតនៅក្នុង ប្រទេសកម្ពុជា ក្នុងទំហំគម្រោងថវិកា សរុបប្រមាណជាង ៨លានដុល្លារអាម៉េរិកសម្រាប់រយៈ ពេល ៣ឆ្នាំ (២០២៤-២០២៧)។ ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស មានទំហំទឹកប្រាក់សរុបចំនួន ៥លាន ៧សែន ៨ម៉ឺន ២ពាន់ ៦៩៨ដុល្លារអាម៉េរិក សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួន ២លាន ៧សែន ៤ម៉ឺន ១ពាន់ ៥៧១ដុល្លារ អាម៉េរិក។

កិច្ចព្រមព្រៀងនេះនឹងផ្ដោតលើវិស័យ៥ធំៗ រួមមាន៖ (១) វិស័យកុមារ៖ សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលចំនួន៦ អនុវត្តលើថវិកាចំណាយសរុបចំនួន ៦លាន ៤សែន ១ម៉ឺន ៩០១ ដុល្លារអាម៉េរិក។ (២) ពិការភាព៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១ អនុវត្តលើ ថវិកាចំណាយសរុបចំនួន ៦សែន ២ម៉ឺន ៣ពាន់ ១១៣ដុល្លារអាម៉េរិក។ (៣) មនុស្សចាស់៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១ អនុវត្តលើថវិកាចំណាយសរុប ៤សែន ៤ពាន់ ៥០០ដុល្លារអាម៉េរិក។ (៤) កិច្ចការគ្រួសារ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១ អនុវត្តលើថវិកាចំណាយសរុប ២សែន ៨ពាន់ ៧៨០ដុល្លារអាម៉េរិក និង (៥) វិស័យគាំពារជន រងគ្រោះ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១ អនុវត្តលើថវិកាចំណាយសរុប ៨សែន ៧ម៉ឺន ៦ពាន់ ៩៧៥ដុល្លារអាមេរិក ។

សូមជម្រាបជូនថា ភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងសមាគម អង្គការមិនមែនរដ្ឋាភិបាលត្រូវបានបន្តបង្កើតឡើង តាមរយៈការចុះ កិច្ចព្រមព្រៀងគម្រោងជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះគឺមានសមាគម អង្គការមិនមែនរដ្ឋា ភិបាលក្នុងស្រុក និងបរទេសបានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា ដែលនៅមានសុពលភាពចំនួន១៦៣ ដោយក្នុងនោះកំពុងអនុវត្ត គម្រោងកិច្ចការពារកុមារចំនួន១០៣ កិច្ចការគ្រួសារចំនួន១៩ គាំពារជនរងគ្រោះចំនួន២៤ ជនមានពិការភាពចំនួន១៦ និងមនុស្សចាស់ចំនួន១ ហើយនៅថ្ងៃនេះបានចុះកិច្ចព្រមព្រៀង ចំនួន១០ទៀត ដូច្នេះសរុបមានចំនួន១៧៣ សមាគម និងអង្គការដៃគូអភិវឌ្ឍ៕

ព័ត៌មានជាប់ទាក់ទង

  • កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកតំណាងពិសេស (GBC) រវាងកម្ពុជា និងថៃ

    mosvy/
    12 ខែ​សីហា 2025
  • សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

    mosvy/
    30 ខែ​ឧសភា 2025
  • លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី

    mosvy/
    7 ខែ​វិច្ឆិកា 2024
  • កម្ពុជាទទួលបានមេដាយសរុបចំនួន ០៤គ្រឿង ក្នុងការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យា សម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន

    mosvy/
    8 ខែ​ធ្នូ 2025
  • ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា

    mosvy/
    7 ខែ​វិច្ឆិកា 2024
  • ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ Inclusive and Innovation Forum (InI) ក្រោមប្រធានបទ៖ ពិការភាពនិងបរិវត្តកម្មឌីជីថល

    mosvy/
    7 ខែ​វិច្ឆិកា 2024