ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងឯកភាពលើសូចនាករចំនួន៨ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពិការភាព ២០២៤-២០២៨

mosvy
29 ខែ​តុលា 2024

ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងឯកភាពលើសូចនាករចំនួន៨ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពិការភាព ២០២៤-២០២៨ ដែលក្រសួងមហាផ្ទៃត្រូវអនុវត្ត។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ អនុប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ដែលមានសមាជិក សមាជិកាមកពីអគ្គនាយកដ្ឋាន និងអង្គភាពនានាក្រោមឱវាទក្រសួងមហាផ្ទៃ អភិបាលរងរាជធានី ខេត្តទាំង២៥ សរុបចំនួន៥០នាក់។

សូមជម្រាបជូនថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ គឺមានសូចនាករ ចំនួន៨ ដែលបានរៀបចំដោយអន្តរក្រសួងគ្រប់ក្រសួងស្ថាប័ន។ ផែនការនេះនឹងត្រូវប្រកាសដាក់ ឱ្យអនុវត្តនៅក្នុងឱកាសទិវាជនមានពិការភាពថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ហើយ ចំពោះសូចនាករចំនួន៨នោះរួមមាន÷

ការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ,ផ្តល់ឱកាសឱ្យជនមានពិការភាពចូលរួមក្នុងការកសាង អនុវត្ត និងវាយតម្លៃកម្មវិធីវិនិយោគ, ផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពបានចូលជាសមាជិក និងបានចូលរួមកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ, ការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា, ការផ្តល់សេវាសាធារណ:នៅតាមច្រកចេញចូលតែមួយ, ការរៀបចំឱ្យមានផាសុកវត្ថុនៅតាមអគារ និងទីធ្លាសាធារណៈ។ល។ សំដៅរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026