ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីសិក្សា និងរៀបចំអនុស្សារណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការពារកុមារ ដែលរងផលប៉ះពាល់ ដោយទេសន្តរប្រវេសន៍ រវាងប្រទេសថៃ និងប្រទេសកម្ពុជា

mosvy
29 ខែ​តុលា 2024

សណ្ឋាគារសាន់អេនម៉ូន រីវើសាយ៖ ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៖

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីសិក្សា និងរៀបចំការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការពារកុមារ ដែលរងផលប៉ះពាល់ ដោយទេសន្តរប្រវេសន៍ រវាងប្រទេសថៃ និងប្រទេសកម្ពុជា ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ សរុប ចំនួន ៤០នាក់ ស្រី១៧នាក់ ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្តល់យោបល់ និងពិភាក្សាបន្ថែមទៅលើលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវស្តីពីស្ថានភាពរបស់កុមាររងគ្រោះ និងងាយគ្រោះដោយទេសន្តរប្រវេសន៍ ដែលលទ្ធផលនៃការសិក្សានេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋាននៅក្នុងការកសាងអនុស្សារណៈនៃការយោគយល់រវាងប្រទេសថៃ និងប្រទេសកម្ពុជា ដេីម្បីកិច្ចការពារកុមារបម្លាស់ទី ឬកុមារធ្វេីទេសន្តប្រវេសន៍ទៅប្រទេសថៃ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងដោយទទួលបានគាំទ្រពីដោយសហភាពអឺរ៉ុប តាមរយៈអង្គការយូនីសេហ្វ។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026