ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured, ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ ប៊ុនថា អញ្ជើញចូលរួម ” កិច្ចសន្ទនាថ្នាក់តំបន់÷ ការចែករំលែកការអនុវត្តល្អ លើការលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន”

mosvy
30 ខែ​តុលា 2024

ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការ និងលោក ថេង ឆវីរិទ្ធ អគ្គនាយករងសេវាសង្គមកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សមុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួម “កិច្ចសន្ទនាថ្នាក់តំបន់÷ ការចែករំលែក ការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងតំបន់ អាស៊ាន” ក្រោមការរៀបចំដោយក្រុមការងារ អាយឆា-កម្ពុជា នៅសណ្ឋាគារសាន់ អែនមូន រីវើសាយ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងភាគីកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវតំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា បណ្តាស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាងមកពីប្រទេសសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យា ស្ថាននីតិអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បណ្ដាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានាចំនួនជិត ១០០នាក់។

កិច្ចសន្ទនានេះបានក្លាយជាវេទិកាដែលប្រមូលផ្ដុំអ្នកជំនាញមកពីវិស័យ និងស្ថាប័នផ្សេងគ្នាចូល មកធ្វើការផ្លាស់ប្ដូរ និងចែករំលែកនូវការអនុវត្តល្អៗ ចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធ នឹងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងវិបត្តិនានា ព្រមទាំងការចងក្រងជាឯកសារនៃការអនុវត្ត ល្អៗក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សអំឡុងពេលជំងឺរាតត្បាតក្នុងតំបន់អាស៊ាន និង ចំពោះវិបត្តិ ឬស្ថានភាពបន្ទាន់ណាមួយនាពេលអនាគត ហើយចំពោះព្រឹត្តិការណ៍នេះនឹងផ្ដោត សំខាន់លើការចែករំលែកការអនុវត្តល្អៗលើការលើកកម្ពស់សិទ្ធិទទួលបានការអប់រំ សិទ្ធិការងារ សិទ្ធិទទួលបានសុខភាពល្អ សិទ្ធិទទួលបានព័ត៌មាន និងឯកជនភាព និងការគាំពារសង្គមផង ដែរ៕

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026