ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

Featured

ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា

mosvy
7 ខែ​វិច្ឆិកា 2024

ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម នៅសាធារណរដ្ឋសិង្ហបុរី ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរី លើគំនិតផ្តួចផ្តើមស្តីពីកិច្ចសហការប្រតិបត្តិការលើការពង្រឹងកិច្ចការគ្រួសាររវាងក្រសួងទាំងពីរ ដោយក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ឯកឧត្តម និងគណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្នុងដំណើរការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាននាពេលនេះ។

ជាការឆ្លើយតប ឯកឧត្តម Masagos Zulkifli បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី អាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីឆ្នាំ២០២៤ ព្រមទាំង បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរីនាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បានលើកឡើងអំពីទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដែលបានបង្កើតឡើងចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥ និងបានថ្លែងនូវការកត់សំគាល់ពីការផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល និងការចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងជួយដល់ក្រុមគោលដៅ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលចូលរួមលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ ការលើកស្ទួយកម្រិតជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនជូនដល់ឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរីបានជ្រាបផងដែរ៕

ព័ត៌មានជាប់ទាក់ទង

  • កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកតំណាងពិសេស (GBC) រវាងកម្ពុជា និងថៃ

    mosvy/
    12 ខែ​សីហា 2025
  • សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

    mosvy/
    30 ខែ​ឧសភា 2025
  • លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី

    mosvy/
    7 ខែ​វិច្ឆិកា 2024
  • កម្ពុជាទទួលបានមេដាយសរុបចំនួន ០៤គ្រឿង ក្នុងការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យា សម្រាប់យុវជនមានពិការភាពឆ្នាំ២០២៤ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន

    mosvy/
    8 ខែ​ធ្នូ 2025
  • ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ Inclusive and Innovation Forum (InI) ក្រោមប្រធានបទ៖ ពិការភាពនិងបរិវត្តកម្មឌីជីថល

    mosvy/
    7 ខែ​វិច្ឆិកា 2024
  • ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញចូលរួមទស្សនា និងបំពាក់មេដាយ ជ័យលាភីជូនកីឡាករ កីឡាការិនី បូស្យា ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការលើកទី២

    mosvy/
    3 ខែ​វិច្ឆិកា 2024