
នាព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥
ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រួមជាមួយលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក លោកស្រីអភិបាលរងខេត្តកោះកុង មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្ទាល់ខ្លួនរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសប្បុរសជននានាជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ និងសូមអរគុណដល់ក្រុមការងារ ដែលបានចូលរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំជួយរៀបចំ និងវេចខ្ចប់អំណោយបានទាន់ពេលវេលា នៅខេត្តកោះកុង។























