
នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច្ អតីតយុទ្ធជន និងយុវនីតិសម្បទា និង ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង តំណាងឯកឧត្ដម សុខ លូ អភិបាលខេត្តបាតដំបង ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក លោកស្រីអភិបាលរងខេត្តបាត់ដំបង មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្ទាល់ខ្លួនរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៨៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព នៅខេត្តបាត់ដំបង។
អំណោយរួមមាន៖
-ធុងទឹក ចំណុះ២៥លីត្រ ៨៥០ធុង
-មុង ៨៥០មុង
-អំបុកលីងសាច់គោ ១,៧០០ដប
-សៀងឆាសាច់មាន់ ៨៥០កំប៉ុង
-ឆៃប៉ូវ ៨៥០កញ្ចប់
-កញ្ចប់សម្រាប់កូនក្មេង ២០០កញ្ចប់
-អង្ករ ៨៥០បាវ (១បាវ១២.៥គីឡូក្រាម)
-ទឹកស៊ីអ៊ីវ ២៥៥០ដប
-ទឹកត្រី ២៥៥០ដប
-ខ្ទឹមស ៤២៥គីឡូក្រាម
-ប្រេងឆា ៨៥០ដប
-ស្ករស ៨៥០កញ្ចប់
-អំបិល ៨៥០កញ្ចប់
និង សម្ភារៈកូនក្មេង ២០០ឃីត។















