ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Ministry of Social Affairs Veterans and Youth Rehabilitation

ព័ត៌មានថ្មីៗ

ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន ព្រមទាំងឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្រ្ត និងឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ចំនួន ២៧៦គ្រួសារ

mosvy Author
28 ខែ​ធ្នូ 2025

នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន ព្រមទាំងឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្រ្ត និងឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្ទាល់ខ្លួនរបស់ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ចំនួន ២៧៦គ្រួសារ។ អំណោយរួមមាន៖
១-អង្ករ ២០គីឡូក្រាម
២-ទឹកសុទ្ធ(ហាយតិច) ១កេស
៣-ទឹកត្រី ៣ដប
៤-ទឹកស៊ីអ៊ីវ ៣ដប
៥-ត្រីខ ៥កំប៉ុង
៦-ប្រេងឆា ១ដប
៧-មី ១៥កញ្ចប់
៨-ភួយ ១
៩-ថ្នាំពេទ្យ ១កញ្ចប់
១០-ឆាសៀង ១កំប៉ុង
១១-ឆៃប៉ូវ ១កញ្ចប់
១២-ក្នុងម្នាក់ ៣០,០០០រៀល
១៣-សម្ភារៈកូនក្មេង ៦០ឃីត (ទឹកដោះគោ នំ តុក្កតា និងវីតាមីន ក្នុងមួយឃីត)។

ព័ត៌មានជាប់ទាក់ទង

  • រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជាង ២១៣ ប៊ីលានរៀល សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

    mosvy Author/
    9 ខែ​កញ្ញា 2026
  • ក្រទ្រព្យ តែមិនក្រការតស៊ូ! ក្រោមការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែរបស់រាជរដ្ឋាភិបាល

    mosvy Author/
    7 ខែ​កញ្ញា 2026
  • អនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    mosvy Author/
    28 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា

    mosvy Author/
    25 ខែ​សីហា 2026
  • ពិធីសំណេះសំណាល និងប្រកាសបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន» លើកទី១ ឆ្នាំ២០២៦

    mosvy Author/
    14 ខែ​សីហា 2026
  • ឯកឧត្តម ជា សុមេធី ទទួលជួបប្រធានបេសកកម្ម ICRC ប្រចាំកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ

    mosvy Author/
    14 ខែ​សីហា 2026