
នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅបន្ទប់ប្រជុំ “តេជោសន្តិភាព” នៃបរិវេណសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំពិភាក្សាលើការពង្រឹងកិច្ចសហការ ក្នុងការអនុវត្តមុខងារគាំទ្រ របស់ក្រសួង ស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន សរុប ចំនួន ៣១ ក្រសួង ស្ថាប័ន ។












